នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ នេះនៅសាលាស្រុកបាធាយ ឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីមួយកន្លែង នៅក្នុងតំបន់មេទឹកសារាយ ដែលមានទំហំផ្ទៃដីជាង ១៦ហិកតា ស្ថិតនៅ ភូមិតាំងក្រាំង ស្រុកបាធាយ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋ។
គណៈកម្មាការបានធ្វើការដោះស្រាយដោយជោគជ័យ និងឈានដល់ការបោះបង្គោលកំណត់ព្រំតំបន់មេទឹកសារាយនាសប្តាហ៍ក្រោយ ហើយបងប្អូនក៏បានព្រមព្រៀងទទួលយកដោយក្តីរីករាយ។
អត្ថបទ ៖ អាន ដែត