រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា ដើម្បីប្រមូលយោបល់ លើសេចក្ដីព្រៀងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ


: 2020-06-27 19:32:30

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមប្រជុំពិនិត្យ ពិភាក្សា រួមយោបល់ លើសេចក្ដីព្រៀងច្បាប់ ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក។

      គួរបញ្ចាក់ដែរថា យោងលិខិតលេខ ១៧៥១សជណ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីសំណើរពិនិត្យរួមយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ។ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីប្រមូលបាននូវធាតុចូល និងតម្រូវការក្នុងស្ថានភាពជាក់ស្តែងក្នុងខេត្ត ដើម្បីស្រង់យកមតិយោបល់ចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីដាក់ជូនគណៈកម្មការតាត់តែងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈពិនិត្យ៕


អត្ថបទ ៖ អាន ដែត