ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ចុះដោះស្រាយវិវាទដីធ្លីនៅស្រុកកងមាស


: 2020-06-27 19:51:06

វិវាទដីធ្លីជិត៥ឆ្នាំ រវាងពូ និងក្មួយ នៅស្រុកកងមាស ត្រូវបានដោះស្រាយបញ្ចប់ តាមរយៈនយោបាយឈ្នះឈ្នះ

 

នៅសាលាស្រុកកងមាស នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ដោយបានការចាត់តាំងពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម កែវ នាឬទ្ធិ អភិបាលរងខេត្ត បានបើកកិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរាំរ៉ៃអស់ជាច្រើនឆ្នាំ មួយកន្លែង រវាងពូ និងក្មួយបង្កើតទំហំ ៩៦ ម *៩៤ ម ស្ថិតនៅភូមិបឹងត្រាវ ឃុំសូគង ស្រុកកងមាស ដោយមានការចូលរួមពីសំណាក់ លោកអភិបាលស្រុក មន្រ្តីជំនាញ  និងអាជ្ញាធរពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋទាំងពីរភាគី។

 

ជាលទ្ធផល÷ ភាគគីទាំងពីរបានព្រមព្រៀងគ្នាទទួលយកតាមការដោះស្រាយរបស់គណៈកម្មការ ដោយក្តីអំណរ និងបានព្រមព្រៀងគ្នាធ្វើការចាប់ឆ្នោតដើម្បីទទួលយកលទ្ធផលតាមការជាក់ស្តែង។


អត្ថបទ ៖ អាន ដែត