កិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជាន ឡេងទៀង អនុប្រធានទី២ គ.ក.ស.ក ខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។ សូមជម្រាបថា កិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម មានរបៀបវារៈដូចខាងក្រោម៖ -របៀបវារៈទី១:. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃ កិច្ចប្រជុំសាមញ្ញលើកទី៨ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ច ការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤ ។ -របៀបវារៈទី២: ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ច ការស្ត្រី និងកុមារ ខេត្ត អាណត្តិទី៤ ។ -របៀបវារៈទី៣: ពិនិត្យ […]
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែមិនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និង លោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍ សាខាខេត្តកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា គិតមកដល់ពេលនេះ ជ័យជម្នះនៃការតស៊ូរបស់ស្ត្រីក្នុងការរំដោះខ្លួនចេញពីការរើសអើងនៅក្នុងសង្គមមានរយៈពេល ១១៤ឆ្នាំមកហើយ ដែលស្ទើរគ្រប់ប្រទេសនៅលើសកលលោកបានប្រារព្ធខួបអបអរសាទររំឭកឡើងវិញនូវជ័យជម្នះនេះ ការរំឭកអំពីការតស៊ូ និងជ័យជម្នះនេះ បានក្លាយទៅជា ” ទិវាអន្ដរជាតិនារី” នៅលើសកលលោក ដែលត្រូវបានកំណត់យកថ្ងៃ ៨មីនា ជាថ្ងៃរំឭកនៃការតស៊ូនេះ ហើយដែលប្រទេសកម្ពុជាយើងទម្លាប់ហៅថា “ទិវាសិទ្ធិនារី”។ ប៉ុន្តែទោះជាយ៉ាងណា ចាប់ពីក្រោយថ្ងៃរំដោះ៧មករា […]
(កំពង់ចាម)៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ កាចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តព្រៃវែង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជា ៦០០ នាក់។ ជំនួសមុខឱ្យសមាជិក សមាជិកានៃកិច្ចប្រជុំទាំងមូល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន (គ.វ.អ) ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីផ្សព្វផ្សាយ ជូនដល់សាលារៀនគោលដៅដែលបានអនុវត្ត និងសាលារៀនគោលដៅដែលនឹងត្រូវជ្រើសរើសបន្ថែមក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ខេត្តកំពង់ចាម និងខេត្តព្រៃវែង អំពីអត្ថប្រយោជន៍ នៃវិធានការគន្លឹះរបស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) ធ្វើយ៉ាងណា ជំរុញការចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារៀនរដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ក្នុងគោលបំណងរួមគឺដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ឱ្យស្រតាមយុទ្ធសាស្ត្របញ្ចកោណដែលបានកំណត់យក “មនុស្ស” […]
កិច្ចប្រជុំសាមញ្ញលេីកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម កំពង់ចាម,នាព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំបានឆ្លង និងអនុម័តលេីការងារដូចខាងក្រោម: ១.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២.របាយការណ៍ការងារប្រចាំខែសីហា របស់រដ្ឋបាលខេត្ត។ ៣.បទដ្ឋានណែនាំស្តីពីការផ្តល់ជ័យលាភីចលនាប្រលងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសេវាសង្គមរបស់រដ្ឋបាលខេត្តកំពង់ចាម។ ៤.បញ្ហាផ្សេងៗ។