ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងឯកឧត្តម ម៉ា និរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីអភិបាលកិច្ចល្អ


: 2021-02-17 20:53:57

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងឯកឧត្តម ម៉ា និរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីអភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈ ឆ្លើយតបនឹងតម្រូវការយេនឌ័រ ជូនដល់មន្ត្រីសាលាខេត្តកំពង់ចាម នៅសាលាប្រជុំសាលាខេត្ត។ វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងសិក្ខាកាម ជាមន្រ្តីសាលាខេត្តជាច្រើនរូប៕


អត្ថបទ ៖ អាន ដែត