ឯកឧត្តមអភិបាលខេត្តកំពង់ចាម ចុះសិក្សាលម្អិតគម្រោងកែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេក្នុងក្រុងកំពង់ចាម


: 2021-07-24 22:11:54

នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, អាជ្ញាធរក្រុងកំពង់ចាម និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពនៃសួនច្បារតាមមាត់ទន្លេមេគង្គក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីធ្វើការជួសជុលកែលម្អសួនសាធារណៈ រួមទាំងការដាំដើមឈើ និងផ្កាលម្អគ្រប់ប្រភេទបន្ថែមទៀត សំដៅលើកំពស់សោភ័ណភាព អនាម័យ បរិស្ថានស្រស់បំព្រង រួមទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ឲ្យសាកសមនឹងទីក្រុងជ័យលាភីរំដួល៣ទង និងជាទីកន្លែងដ៏ទាក់ទាញ សម្រាប់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ មកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីជំនោរទន្លេមេគង្គ។

គួរបញ្ជាក់ថាក្រុងកំពង់ចាម ជាក្រុងដែលទទួលបានជ័យលាភី រំដួល៣ទង ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីឆ្នាំ២០១៨ ប៉ុន្តែជាអកុសលនៅឆ្នាំបន្ទាប់គ្រោះទឹកជំនន់ទន្លេមេគង្គបានវាយប្រហារនូវផ្នែកមួយចំនួននៃសួនច្បារនៅតាមបណ្តោយមាត់ទន្លេ ស្ថិតនៅសង្កាត់ចំនួន៣ ក្នុងក្រុងកំពង់ចាម ប្រវែងរាប់ពាន់ម៉ែត្រ៕


អត្ថបទ ៖ អាន ដែត