ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញចូលរួមប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩


: 2021-07-29 20:05:43

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត, កងកម្លាំងទាំងបី, លោកនាយករដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំវិញការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការបិទខ្ទប់ភូមិសាស្រ្តខេត្តដើម្បីទប់ស្កាត់ការឆ្លងរាលដាក្នុងសហគមន៍នៃមេរោងគកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតា (Delta) តាមរយៈប្រព័ន្ធវីដេអូ។

គួរបញ្ចាក់ថា ៖ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី (ម្ភៃបី និងហាសិបប្រាំបួននាទី) ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងការមកដល់ នៃរលកទី៣នៃការឆ្លង រីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មីប្រភេទ ដែលតា(Delta)។ នៅចំពោះមុខស្ថានភាពនៃការវិវត្តយ៉ាងលឿននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គួបផ្សំនឹងកម្រិតនៃការប្រឈមខ្ពស់ចំពោះការឆ្លងរីករាលនៃជំងឺកូវីដ-១៩បំប្លែងថ្មីក្នុងសហគមន៍ និងដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តវិធានប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម រដ្ឋបាលខេត្ត បានដាក់ចេញនូវសេចក្តីសម្រេចលេខ ២២៤/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១ ស្តីពីការ ការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ស្របនឹងការពង្រឹងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពក្នុងអំឡុងពេលនៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។


អត្ថបទ ៖ អាន ដែត