ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយសារាចរណណែនាំរបស់រាជរដ្ឋាភិបាល លេខ០៤ស.រ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១


: 2021-07-29 20:19:05

នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយសារាចរណណែនាំរបស់រាជរដ្ឋាភិបាល លេខ០៤ស.រ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម លេខ ២២៤/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១ ស្តីពីការ ការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត, កងកម្លាំងទាំងបី, លោកនាយករដ្ឋបាល លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ។


អត្ថបទ ៖ អាន ដែត