១៣-០៥-២០១៣ / ១៦-០៦-២០១៧

លន់ លឹមថៃ

ប្រវត្តិរូបសង្ខេប

I. ព័ត៌មានផ្ទាល់ខ្លួន

- កើតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៥៧ នៅភូមិ កោះកុក(ខ) ឃុំ កោះទន្ទឹម ស្រុក កំពង់សៀម ខេត្តកំពង់ចាម - ប្រពន្ធឈ្មោះ ស្រ៊ុន ណាង - មានកូនប្រុស ០១នាក់ - មានបងប្អូនបង្កើតចំនួន ០៧ នាក់ ស្រី ០២ នាក់

II. ព័ត៌មានការសិក្សា

- ១៥-សីហា-២០០៨ ដល់ ០៨-កក្កដា-២០០៩ បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសគ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។ - ២៣-កញ្ញា-២០០០ ដល់ ២៣-កញ្ញា-២០០៥ បរិញ្ញាបត្រឯកទេសគ្រប់គ្រងនៅវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រងកំពង់ចាម - ឆ្នាំ១៩៨៩ ដល់ ១៤-មិថុនា-១៩៩០ មធ្យមសិក្សាកម្រិត២ នៅមធ្យមសិក្សាកម្រិត២ទួលទំពូង

III. ព័ត៌មានការងារ

- ២១-សីហា-២០២៣ ដល់បច្ចុប្បន្ន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមអាណត្តិទី៧ - ៥-កញ្ញា-២០១៨ ដល់ ២០-កញ្ញា-២០២៣ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមអាណត្តិទី៦ - ១៦-មិថុនា-២០១៧ ដល់ ៤-កញ្ញា-២០១៨ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាឋានៈស្មើរដ្ឋមន្ត្រី - ១៤-មេសា-២០១៣ ដល់ ១៦-មិថុនា-២០១៧ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម - ២៨-ឧសភា-២០០៩ ដល់ ១៤-មេសា-២០១៣ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម - ១៣-តុលា-១៩៩៩ ដល់ ២៨-ឧសភា-២០០៩ នាយខុទ្ទកាល័យសាលាខេត្តកំពង់ចាម - ១០-កុម្ភៈ-១៩៩៤ ដល់ ១៣-តុលា-១៩៩៩ នាយរងខុទ្ទកាល័យសាលាខេត្តកំពង់ចាម - ០៥-មេសា-១៩៨៨ ដល់ ១០-កុម្ភៈ-១៩៩៥ អនុប្រធានមន្ទីរ នៃមន្ទីរគណៈកម្មាធិការបក្សខេត្តកំពង់ចាម - ០៥-ធ្នូ-១៩៨៥ ដល់ ០៥-មេសា-១៩៨៨ ប្រធានការិយាល័យនិពន្ធសរុប នៃមន្ទីរគណៈកម្មាធិការបក្សខេត្តកំពង់ចាម - ១៣-តុលា-១៩៨៣ ដល់ ០៥-ធ្នូ-១៩៨៥ បុគ្គលិក នៃមន្ទីរអប់រំខេត្តកំពង់ចាម - ០៣-កក្កដា-១៩៧៩ ដល់ ១៣-តុលា-១៩៨៣ នាយករងសាលាបឋមសិក្សាកោះកុក(ខ)