២២-០២-២០០៥ / ១៣-០៥-២០១៣ ហ៊ុន ណេង ប្រវត្តិរូបសង្ខេប I. ព័ត៌មានផ្ទាល់ខ្លួន - កើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៥០ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម - ប្រពន្ធឈ្មោះ លាង វួច ឆេង - មានកូនចំនួន ៦ នាក់ - មានបងប្អូនបង្កើតចំនួន ៦ នាក់ ស្រី ៣ នាក់ II. ព័ត៌មានការសិក្សា - ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែកភាពជាអ្នកដឹកនាំ ពីសាកលវិទ្យាល័យ TOS សហរដ្ឋអាមេរិក ឆ្នាំ២០១០ - ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល ពីសកលវិទ្យាល័យ SOUTHERN CALIFORNIA UNIVERSITY សហរដ្ឋអាមេរិក ឆ្នាំ១៩៩៧ III. ព័ត៌មានការងារ - ០៥-០៩-២០១៨ ដល់ 0៥-0៥-២០២២ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី៤រដ្ឋសភា (មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ) - ២៣-០៩-២០១៣ ដល់ ០៥-០៩-២០១៨ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មាទី៤ រដ្ឋសភា(មហាផ្ទៃ ការពារជាតិ អង្គេត បោសសំអាត និង មុខងារសាធារណៈនៃរដ្ឋសភា) - ១៣-០២-២០០៥ ដល់ ២០១៣ អភិបាលខេត្តកំពង់ចាម - ១២-០៣-១៩៩៩ ដល់ ១៣-០២-២០០៥ អភិបាលខេត្តស្វាយរៀង - ១៣-១២-១៩៨៤ ដល់ ១២-០៣-១៩៩៩ អភិបាលខេត្តកំពង់ចាម - ០១-០៦-១៩៨២ ដល់ ១៣-១២-១៩៨៤ អភិបាលស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម - ០៤-០៦-១៩៨១ ដល់ ០១-០៦-១៩៨២ ប្រធានមន្ទីរផែនការខេត្តកំពង់ចាម - ១៧-១០-១៩៧៩ ដល់ ០៤-០៦-១៩៨១ ប្រធានមន្ទីរខេត្តកំពង់ចាម - ១៤-០៨-១៩៧៨ ដល់១៧-១០-១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា - ០៦-០៨-១៩៧១ ដល់១៤-០៨-១៩៧៨ បុគ្គលិកសាខាពាណិជ្ជកម្មស្រុកស្តឹងត្រង់ ខេត្តកំពង់ចាម