ការដាក់សម្ភោធអោយប្រើប្រាស់ មណ្ឌលសំចតកំពង់ចាម


: 2018-03-24 21:29:54

កំពង់ចាម៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានចូលរួមសម្ភោធដាក់អោយប្រើប្រាស់ មណ្ឌលសំចតកំពង់ចាម សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ជនអនាថាគ្មានទីពឹង ដេកតាមដងផ្លូវ សួនច្បារសាធារណៈ សំយ៉ាបផ្ទះ រួមទាំងបងប្អូនដែលឆ្លងកាត់ទីរួមខេត្តកំពង់ចាម ហើយគ្មានកន្លែងស្នាក់អាចមកស្នាក់ជាបណ្ដោះអាសន្ន ដោយគ្មានការបង់ប្រាក់ ។ មណ្ឌលសំចងកំពង់ចាមត្រូវបានសប្បុរសជនមូនិធិ Orange County California USA ចូលរួមជួយឧបត្ថម្ភ ។


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ