ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញចុះអប់រំណែនាំ ក្រុមអ្នកលេងល្បែងជល់មាន់ខុសច្បាប់ និងបន្តវិធានការច្បាប់នាពេលខាងមុខ


: 2018-06-06 10:35:19

ខេត្តកំពង់ចាមៈ ល្ងាចថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញចុះអប់រំ ណែនាំ ក្រុមអ្នកលេងល្បែងជល់មាន់ខុសច្បាប់ ក្រោយការដាក់ចេញផែនការតឹងរឹង​លើកទី២ ចំពោះ​គណៈបញ្ជា​ការឯកភាពស្រុកជើងព្រៃ​ ឃាត់បានម៉ូតូ​ ៤៣គ្រឿង ​ដែលម្ចាស់អ្នកជល់មាន់​រត់ចោល កាលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង២០នាទី ចំណុចភូមិសណ្តែក ឃុំសំពងជយ័ ស្រុកជើងព្រៃ ខេត្ត​កំពង់​ចាម ។

ក្រោយពីរត់ចោលម៉ូតូជាច្រើនថ្ងៃមក ម្ចាស់ម៉ូតូបានចូលខ្លួនដោះស្រាយ និងស្នើសុំយកម៉ូតូវិញ ដែលក្នុង​ឱកាស​នោះឯកឧត្តមអភិបាលខេត្ត បានធ្វើការអប់រំ ណែនាំ និងព្រមានធ្ងន់ៗ ដល់អ្នកលេងជល់​មាន់​ទាំងអស់ ថាការភ្នាល់ ជល់មាន់ជាល្បែងខុសច្បាប់ ត្រូវផ្តន្ទាទោសទៅក្រមព្រហ្មទណ្ឌជាធរមាន ហើយការ​លេង​​ល្បែងភ្នាល់ជល់មាន់នេះ នាំឱ្យខាតបង់ពេលវេលា ធនធាន ប្រាក់កាស និងជាផលអាក្រក់សម្រាប់ ក្រុមគ្រួសារ រួមទាំងសង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា លើកនេះ គណៈបញ្ជាការឯកភាពខេត្ត គ្រាន់​​តែអប់រំ ណែនាំ និងធ្វើសាវតាតែប៉ុណ្ណោះ និងអនុញ្ញាតឱ្យត្រលប់យកម៉ូតូទៅវិញ តែត្រូវ​ប្រាកដ​ថានឹងមិនប្រព្រឹត្តអំពើខុសច្បាស់នោះសារជាថ្មីឡើយ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាល បន្ត​ទៀតថា ក្រោយការអប់រំណែនាំលើកនេះ គណៈបញ្ជាការឯកភាពខេត្ត នឹងប្រកាន់យកវិធាន​ការណ៍​តាមផ្លូវច្បាប់ជាដាច់ខាត ក្នុងការ​អនុវត្ត​ចំពោះ​អ្នកដែលលេងល្បែងភ្នាល់​ជល់មាន់ខុស​ច្បាប់​នេះទាំងអស់។


អត្ថបទ ៖ Administrator

សារលិខិតរបស់អភិបាល
កាលវិភាគថ្នាក់ដឹកនាំ
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ