ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យសពឧបាសក មី គីមលី ដែលត្រូវជាឪពុករបស់លោក លី ម៉េងសាន្ត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម


: 2020-09-12 17:13:29

រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យសពឧបាសក មី គីមលី ដែលត្រូវជាឪពុករបស់លោក លី ម៉េងសាន្ត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។


អត្ថបទ ៖ អាន ដែត

សារឯកឧត្តមអភិបាលខេត្ត
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ