លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្ត ដឹកនាំមន្ត្រីពាក់ព័ន្ធ ទទួលម៉ាស់ និងជែលលាងដៃ ជាអំណោយរបស់គណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម


: 2021-01-06 16:43:15

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បានចាត់តាំងលោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្ត ដឹកនាំមន្ត្រីពាក់ព័ន្ធ ទទួលម៉ាស់ និងជែលលាងដៃ ជាអំណោយរបស់គណៈកម្មាធិការប្រជាជនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ប្រើប្រាស់ក្នុងការបង្ការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម។ ពិធីប្រគល់ទទួល បានរៀបចំឡើងនៅច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងផ្លុង-ស្មាច់ ដោយមានការចូលរួមពីលោក ង្ងៀន ថាញ់ញិន អនុប្រធានមន្ទីរការបរទេសខេត្តតៃនិញ សាធារណរដ្ឋសង្គមវៀតណាម និងសហការី។

គួរបញ្ជាក់ថា៖ គណៈកម្មាធិការប្រជាជនខេត្តតៃនិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ដល់ម៉ាស់ចំនួន ៨០.០០០ម៉ាស់ និងជែលលាងដៃចំនួន ៥២៥ដប មករដ្ឋបាលខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់ក្នុងការបង្ការ ការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម៕


អត្ថបទ ៖ អាន ដែត

សារឯកឧត្តមអភិបាលខេត្ត
ប្រព័ន្ធគ្រប់គ្រងទិន្នន័យរដ្ឋបាល
សំលេងប្រជាពលរដ្ឋ