នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញបួងសួងសូមពរសេចក្ដីសុខចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី ដើម្បី កសាងបន្តអគាររដ្ឋបាលថ្មី របស់សាលាខេត្តកំពង់ចាម ក្រោយពីបានផ្អាកការសាងសង់មួយរយៈនាពេលកន្លងទៅ ។
នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា និងមន្ត្រីក្រោមឱវាទ បានអញ្ជើញអុចធូបបួងសួងសូមពរ សេចក្ដីសុខពី រូបសំណាកព្រះអង្គខ្មៅ ក៏ដូចជាបារមី វត្ថុស័ក្ដិសិទ្ធទាំងអស់ ដែលបីបាច់ថែរក្សាសាលាខេត្តទាំងមូល សូមឲ្យកិច្ចដំណើរការសាងសង់បន្ត នូវអគារដ្ឋបាលថ្មី ប្រព្រឹត្តទៅប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងសម្រេចលទ្ធផលជោគជ័យ ទៅតាមការគ្រោងទុក ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលមកទទួលសេវាសាធារណៈ នៅសាលាខេត្តនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាតឲ្យបន្តការសាងសង់ អគាររដ្ឋបាលថ្មីនេះ ឡើងវិញ ជាបន្តទៀត ។
សូមបញ្ជាក់ ផងដែរថា គម្រោងសាងសង់ អាគាររដ្ឋបាលសាលាខេត្ត សង់ឡើងពីគ្រោងបេតុងអាម៉េ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយ ៥៣,២៥ម៉ែត្រ គុណ ទទឹង ២៤ម៉ែត្រ និងកម្ពស់ ២៤,៥៧ម មានទីតាំងក្នុងបរិវេណសាលាខេត្ត ស្ថិតនៅភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
គួរកត់សម្គាល់ផងដែរថា ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន ហើយបានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រីបំរើការងារ ជារៀងរាល់ថ្ងៃ ផងដែរ ៕ សារ៉ាត
/Governor/Un Chanda/Year2020/Month6/2020_06_18_GNews/1_photo_2020_06_18_09_44_13_2_.jpg)
/Governor/Un Chanda/Year2020/Month6/2020_06_18_GNews/2_photo_2020_06_18_09_44_13_4_.jpg)
/Governor/Un Chanda/Year2020/Month6/2020_06_18_GNews/3_photo_2020_06_18_09_44_14_3_.jpg)
/Governor/Un Chanda/Year2020/Month6/2020_06_18_GNews/4_photo_2020_06_18_09_44_15_3_.jpg)
/Governor/Un Chanda/Year2020/Month6/2020_06_18_GNews/5_photo_2020_06_18_09_44_16_4_.jpg)
/Governor/Un Chanda/Year2020/Month6/2020_06_18_GNews/6_photo_2020_06_18_09_44_19_2_.jpg)
/Governor/Un Chanda/Year2020/Month6/2020_06_18_GNews/7_photo_2020_06_18_09_44_19_4_.jpg)
អត្ថបទ ៖ អ៊ឹង ទី