នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកចំការលើ និងក្រុមប្រឹក្សាឃុំ បានអញ្ជើញចូលរួមថ្វាយវន្ទន៍កិច្ច ព្រះរាជវត្តមានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះអង្គ បាននិមន្តសាកសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយរបស់ព្រះអង្គ ចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងមានជីវភាពខ្វះខាត ក្នុងកំឡុងពេលការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ចំនួន១៣២គ្រួសារ នៅឃុំចំការអណ្តូង ស្រុកចំការលើ។
ព្រះរាជអំណោយសម្រាប់ចែកជូនក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម , មី០១កេស , ត្រីខ០១យួរ និងថវិកាចំនួន៣០.០០០រៀល ។ សម្តេចព្រះសង្ឃរាជ បានប្រគេនទានព្រះវស្សា ទេយ្យទាន និងបច្ច័យដល់វត្តចំនួន៣ ក្នុងឃុំចំការលេីអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ៕
អត្ថបទ ៖ អ៊ឹង ទី