ឯកឧត្តម អ៊ុំភឿន គុណវឌ្ឍ អភិបាលរងខេត្ត បានដឹកនាំគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ដោយសហការជាមួយ អាជ្ញាធរស្រុកបាធាយ ឃុំផ្អាវ និងគណៈអាជីវករផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុងប្រជុំជនផ្សារផ្អាវ


: 2020-07-31 08:08:36

បន្ទាប់ពីអាជ្ញាធរបានចេញសេចក្តីជូនដំណឹងរយៈពេលបីថ្ងៃមុនពេលចុះអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ និង របៀបរៀបរយនៅផ្សារផ្អាវ នៅសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំភឿន គុណវឌ្ឍ អភិបាលរងខេត្ត បានដឹកនាំគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ដោយសហការជាមួយ អាជ្ញាធរស្រុកបាធាយ ឃុំផ្អាវ និងគណៈអាជីវករផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុងប្រជុំជនផ្សារផ្អាវ ដេីម្បីសោភណ្ឌភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវ ដែលកន្លងមកមានបងប្អូនអាជីវករមួយចំនួន បានលក់ដូររំលោភលើចំណីផ្លូវ និងបង្ករភាពអនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារផ្អាវនេះ៕


អត្ថបទ ៖ អាន ដែត