(កំពង់ចាម) មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលឃុំមៀន នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសនេសាទមួយករណីនៅចំណុចបឹងធំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមលោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរ បានឱ្យដឹងថា នៅរសៀលថ្ងៃកើតហេតុ កំលាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ឃុំមៀន បានល្បាតនៅចំណុចបឹងធំ បានបង្ក្រាបបាន មុខសញ្ញាឆក់ត្រជាក់ ដកហូតវត្ថុតាងបានទូកស្មាច់១ គ្រឿង អាគុយ ១០០ អំពែ ២គ្រឿង ក្បាលឆក់១ និងដង។ ចំពោះជនសង្ស័យបានរត់កេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពង់បន្តស្រាវជ្រាវរកម្ចាស់ទូក ៕