
(កំពង់ចាម) កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៥ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទីទៀបភ្លឺ បានចុះធ្វើរដ្ឋបាលចំហ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
មន្ត្រីនគរបាលបានឲ្យដឹងថា ការចុះធ្វើរដ្ឋបាលចំហ កម្លាំងចម្រុះ របស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម គឺធ្វើឡើងរយៈពេល ២ ថ្ងៃម្ដង ឬ៣ថ្ងៃម្ដង ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ ដោយចុះអនុវត្ត៣គោលដៅ : គោលដៅទី១ : ឃុំកោះរកា ស្រុកកំពង់សៀម -គោលដៅទី២ : ឃុំស្វាយទាប ស្រុកចំការលើ-គោលដៅទី៣ : ឃុំបាធាយ ស្រុកបាធាយ ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនោះ សភាពការណ៍បទល្មើស ព្រហ្មទណ្ឌ : (គ្មាន) ផ្នែកចរាចរណ៍ សមត្ថកិច្ចបានតេស្តជាតិអាកុល ៦១នាក់ រកឃើញអ្នកមានជាតិអាកុលកម្រិត ០.២៤មីល្លីក្រាម ១២នាក់ (ឃាត់ទុកនៅនឹងកន្លែង អប់រំ និងតម្រូវឲ្យមានគ្រួសារទទួលយក) និងអ្នកបើកម៉ូតូគ្មានមួកសុវត្ថិភាព ចំនួន២០នាក់ ៕
