(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបន្តធ្វើរដ្ឋបាលចំហរក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសពិនិត្យមើលបង្ក្រាបមុខសញ្ញាក្មេងទំនើង ។

បើតាមមន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា កម្លាំងអាវុធហត្ថបានចុះបេសកកម្ម ចាប់ពីម៉ោង ២០”០០នាទីថ្ងៃទី ៩-១-២០២៥ ដល់ម៉ោង១”០០នាទីព្រឹកថ្ងៃទី ១០-១-២០២៥ គឺកម្លាំងចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេងទំនើងបង្កចលាចលផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។