លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា រហូតដល់ម៉ោង ២០និង២០នាទីយប់ថ្ងៃទី ៧ ខែមករាឆ្នាំ២០២៥កម្លាំងសម្រួលចរាចរណ៍ កម្លាំងចេញល្បាត ត្រួតពិនិត្យនិងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ក្រុងកំពង់ចាម សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់នោះទេ។ ដោយឡែកចំពោះសភាពការណ៍បទល្មើស វិញក៏មិនមានអ្វីកត់សម្គាល់នោះដែរ ។

សូមបញ្ជាក់ដែរថា កម្លាំងសម្រួលចរាចរណ៍ និងកម្លាំងចេញល្បាតរបស់ អង្គភាពនគរបាលខេត្តអនុវត្តជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស ទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។