(កំពង់ចាម) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នេះ បានចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្សនៅវិទ្យាល័យជីហែ ស្ថិតក្នងភូមិ ផ្សារថ្មី ឃុំ ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្កកំពង់ចាម ។
បើតាមមន្ត្រីអាវុធហត្ថឱ្យដឹងថា នៅវេលាម៉ោង ៧ និង ០០នាទី ថ្ងៃដដែលនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះសូទិន ចំនួន០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរង ជួយការងារគ្រឿងញៀន និងលោកវរសេនីយ៍ទោ នួន ពិសី ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះធ្វើការផ្សព្វផ្សាយ អំពី បញ្ហាគ្រឿងញៀន និងក្មេងទំនើង នៅចំណុច វិទ្យាល័យ ជីហែ ដែលមានសិស្សានុសិស្សចូលរួមសរុប ចំនួន ១១៧៦ នាក់ ស្រី៦៧៦នាក់ លោកគ្រូអ្នកគ្រូ ៣០នាក់ផងដែរ ៕