ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានសាងសង់ ទីលានកែច្នៃ និងទុកដាក់សំរាម ១កន្លែង ស្ថិតក្នុងស្រុកកំពង់សៀម។
សូមបញ្ជាក់ថា ទីលានកែច្នៃ និងទុកដាក់សំរាមខាងលើ បានអនុវត្តទៅតាមប្លង់មេ ប្រកបដោយស្តង់ដារ ដែលមានទំហំ ១៨ហិកតា និងបានសាងសង់រួចប្រមាណជាង៨០% ហើយការដ្ឋាននេះគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ ២០២៤ នេះ៕