(កំពង់ចាម)៖ លោក ហេង វណ្ណនី អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញ បើកវគ្គបណ្ដុះបណ្ដាលស្តីពី វីធីសាស្រ្ត ផ្ទៀងផ្ទាត់ ឃុំ បញ្ចប់ការ បន្ទោបង់ ពាសវាល ពាសកាល ធ្វើឡើងនៅមន្ទីរ អភិវឌ្ឍជនបទខេត្តកំពង់ចាម ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ពង្រឹងសមត្ថភាពបច្ចេកទេសអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (Guidelines on Open Defecation Free) ដល់មន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ដ្រីបង្គោលស្រុក ក្រុង ឃុំ សង្កាត់ និងដៃគូពាក់ព័ន្ធ។
ពិភាក្សាអំពីការរៀបចំវគ្គតម្រង់ទិសថ្នាក់ស្រុក បន្តអំពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ២០២៤ ។
សិក្ខាសាលានេះដែរ រៀបចំដោយ៖នាយកដា្ឋនថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការគាំទ្រដោយ៖ អង្គការភ្លែន(PLAN) គោលដៅ មានការចូលរួមពីមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរពាក់ព័ន្ធ មន្ត្រីបង្គោលថ្នាក់ស្រុក ក្រុង ឃុំសង្កាត់ និងអង្គការដៃគូ
ចំនួន ២៥នាក់ ត្រូវបានបណ្តុះបណ្តាលតម្រង់ទិសអំពីបច្ចេកទេសអនុវត្តផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF Verification Guidelines នោះ៕