ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម
នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាល ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំ មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជើងព្រៃ ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កាល់ម៉ែត្រ។
ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ មេបញ្ជាការ បាននាំយកថវិការមូនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ចាម ចំនួន ៦,៩៤០,០០០រៀល ប្រគល់ជូន លោកវរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកជើងព្រៃ និងក្រុមគ្រួសារ ដើម្បីកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺ ៕