កំពង់ចាម, នាព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធស.ព.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត និងរបាយការណ៍ ស្ដីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍គន្លឹះសំខាន់ ចំនួន៥ រួមមាន:

១ ចូលរួមរក្សាសន្តិភាព សន្តិសុខសង្គម អនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ។
២ ពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
៣ ជម្រុញការអភិវឌ្ឍផ្លូវគមនាគមន៍ ផ្លូវគោក ផ្លូវទឹក ភ្ជាប់ពីទន្លេមេគង្គ ទៅព្រែកជីកហ្វូណន-តេជោ និងទៅសមុទ្រកម្មុជា។
៤ រក្សា ម៉ាក្រូសេដ្ឋកិច្ច រក្សាអតិផរណា ។
៥ ចូលរួមអនុវត្តគោលនយោបាយ កំណែរទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា៕