ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងខ្ពស់ជិតដល់កន្លះម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើង នៅកម្ពស់៧.៩៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៤៥ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៥,៤៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ជាមួយគ្នានេះដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ទៀតថាមានឃុំ/សង្កាត់ជាច្រើនក្នុងស្រុកចំនួន៨ និងក្រុង១ ក្នុងខេត្តកំពង់ចាម មានបិរមាណភ្លៀងធ្លាក់តិច ឬច្រើនកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។

ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។