
(កំពង់ចាម) កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាផ្ទុះ ២គោលដៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ។
បើតាមមន្ត្រីនគរបាលចរាចរណ៍ បានឱ្យដឹងថា ដើម្បីរក្សាសុវត្ថិភាព សន្តិសុខសម្រាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ត្រួតពិនិត្យអាវុធជាតិផ្ទុះ, ជាតិអាល់កុល និងស៊ីផ្លេរថយន្តធុនធំ នៅយប់ ចាប់ពីម៉ោង២២:០០នាទីយប់ ដល់ម៉ោង ២:០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែគុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានប្រើប្រាស់កម្លាំងសរុប ២៨នាក់ ដឹកនាំដោយស្នងការរង ២រូប ចុះអនុវត្ត២គោលដៅ :-គោលដៅទី១ : ឃុំបារាយណ៍ ស្រុកព្រៃឈរ និងគោលដៅទី២ : ឃុំពាមជីកង ស្រុកកងមាស ។
ជាលទ្ធផល បានត្រួតពិនិត្យ : – រថយន្ត : ២៩គ្រឿង- ម៉ូតូ : ៣៣គ្រឿង ។
សភាពការណ៍បទល្មើស :- ព្រហ្មទណ្ឌ : (គ្មាន)។ បានតេស្តជាតិអាល់កុល : ៤៥នាក់ ជាតិអាល់កុល (គ្មាន) ។ គ្មានមួកសុវត្ថិភាព : ៤នាក់ ។