រដ្ឋបាលស្រុកបាធាយ ប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ

(កំំពង់ចាម) រដ្ឋបាលស្រុកបាធាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយ ត្រួតពិនិត្យការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនី និងការអនុវត្តថ្លៃសេវាពាក់ព័ន្ធផ្សេងៗ ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព លោកអភិបាលរង នៃគណៈអភិបាលស្រុកបាធាយ និងមានការអញ្ជើញចូលរួម ពីលោក ព្រាប វិច្ឆិកា អនុប្រធានមន្ទីរ លោកនាយករង នៃនាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ លោកលោកស្រី មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ ផងដែរ។