
(កំពង់ចាម) ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅខេត្តកំពង់ចាម ។
សូមបញ្ជាក់ថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី តំណាង ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារត្រួតពិនិត្យរថយន្តខុសលក្ខណៈបច្ចេកទេសខេត្តកំពង់ចាម លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នាយរងទីចាត់ការសាលាខេត្តកំពង់ចាម លោកស្នងការរងនគរបាលខេត្ត នាយរងសាលាខេត្តកំពង់ចាមនិងលោក លោកអភិបាលក្រុង-ស្រុកទាំង១០ ៕








