
ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន ដែលមានការចូលរួមពី មន្ទីរសុខាភិបាលខេត្ត គណៈអភិបាលស្រុក កងកម្លាំងទាំងបីស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យសុខាភិបាលស្រុក មេឃុំ ប្រធានមណ្ឌលសុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុក ចំនួន៤២រូប នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។ គោលបំណងនៃកិច្ចប្រជុំគឺត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានណែនាំឱ្យអាជ្ញាធរឃុំចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនតាមឃុំនិមួយៗក្នុងស្រុកស្រីសន្ធរ និងពង្រឹងយន្តការដឹកនាំគ្រប់គ្រងកិច្ចប្រជុំឱ្យបានទៀងទាត់។






