
(កំពង់ចាម) កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៅថ្ងៃទី១០ ខែគុម្ភៈ ឆ្នាំ២០២៥ បានបង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ រឹបអូសវត្ថុតាងមួយចំនួន នៅចំណុចភូមិខ្ទួយ៤ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ។
បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យក្នុងបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនម្នាក់នោះ ជាបុរស និងរឹបអូលថ្នាំញៀន ០៨កញ្ចប់ និងទូរស័ព្ទ ០១គ្រឿង ។