ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានប្រារព្ធពិធីប្រគល់_ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម
(កំពង់ចាម) ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម នៅព្រឹក ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធីប្រគល់_ទទួលអដ្ឋិធាតុកងទព័ស្ម័គ្រចិត្តវៀតណាម។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឧ.ទោ ហ៊ូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៏គណៈកម្មការរុករកអដ្ឋិធាតុ ខេត្តកំពង់ចាម រួមជាមួយលោក វរសេនីយឯកបំរុង ដន ឌិញទិញ ប្រធានក្រុមK70 ព្រមទាំងមានការចូលរួមពីនាយទាហាន នាយទាហានរងពលទាហាន សរុប200 នាក់។
បើតាមមន្ត្រីកងយុទ្ធពលខេមរភូមិន្ទ នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ឲ្យដឹងថា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានប្រារព្ធពិធីប្រគល់_ទទួលអដ្ឋិធាតុកងទព័ស្ម័គ្រចិត្តវៀតណាមចំនួន ១០ អដ្ឋិធាតុ ដែលបានជីករកក្នុងជំហានទី១ ( ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥) នៃដំណាក់កាលទីXXlV (រដូវប្រាំង២០២៤ – ២០២៥ ) ដើម្បីធ្វើមាតុភូមិនិវត្តន៏ទៅវៀតណាមវិញ។