(កំពង់ចាម) កម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ចាម បានចេញល្បាតដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

មន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា សកម្មភាពកម្លាំងចេញល្បាត ត្រៀមអន្តរាគមន៍យថាហេតុផ្សេងៗ និងក្ដាប់សភាពការណ៍ទូទៅ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គិតត្រឹមម៉ោង ២០:០០នាទី សភាពការណ៍សន្តិសុខ មិនមានអ្វីកត់សម្គាល់នោះទេ រីឯសភាពការណ៍បទល្មើស :  (គ្មាន) ៕