(កំពង់ចាម) នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ មន្ត្រីនៃរដ្ឋបាលស្រុកស្ទឹងត្រង់ពិរូប ត្រូវបានប្រកាសតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុក។

វិធីនេះធ្វើឡើងនៅសាលាស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

មន្ត្រីដែលត្រូវប្រកាសតែងតាំងជាអភិបាលរងស្រុក ពីរូបនោះគឺ លោក សយ តុលា នាយករដ្ឋបាលត្រូវបាន តែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងត្រង់ និងលោកស្រី សុខ សុវ៉ាន់នី នាយិការងរដ្ឋបាលត្រូវបាន តែងតាំងជាអភិបាលរងនៃគណៈអភិបាលស្រុក ។

ប្រកាសតែងតាំង មន្ត្រី២រូប ជាអភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់