
ដោយមានការអនុញ្ញាតពី លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) សាខាខេត្តកំពង់ចាម បានបង្ហាញពីសេវាកម្មធនាគាររបស់ខ្លួនក្នុងការបម្រើសេវាជូនអតិថិជន ដល់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ។
បើតាមការបង្ហាញរបស់បុគ្គលិក ធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា (FTB) សាខាកំពង់ចាម បញ្ជាក់ថា នាពេលបច្ចុប្បន្ន ធនាគារFTB កំពុងផ្តល់ជូននូវផលិតផល និងសេវាសម្បូរបែប ជូនដល់អតិថិជន រួមមាន៖ ប្រាក់កម្ចី ប្រាក់បញ្ញើ សេវាធនាគារវីអាយភី ធនាគារអនឡាញ កម្មវិធីធនាគារចល័ត សេវាប័ណ្ណឥណពន្ធ និងបង់ប្រាក់ជាមុន ការទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ញើប្រាក់ក្នុង និងក្រៅប្រទេស សេវាប្តូរប្រាក់ លិខិតឥណទាន សេវាធានាការទូទាត់ និងសេវាកម្មផ្សេងៗទៀតជាច្រើន។
បុគ្គលិកដដែលបានបន្តថា ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ FTB បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញគាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុកផងដែរ។



