
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បើកកិច្ចប្រជុំ សាមញ្ញ លើកទី៧ អាណត្តិទី៤ ក្រោមអធិបតីភាព លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់កំពង់ចាម និងលោក ជំទាវ ជា ឡេងទៀង អនុប្រធាន គ.ក.ស.ក និងមានការអញ្ចើញចូលរួមពី លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ជាសមាជិក សមាជិកា ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ ។



ក្នុងឱកាសនោះដែរ លោកជំទាវ អៀម វណ្ណី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ លោក លោកស្រីជាថ្នាក់ដឹកនាំ និងសហការីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ រហូតទទួលបាននូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការបំពេញកិច្ចការងារកន្លងមក។ ជាមួយនោះ លោកជំទាវ ក៏បានស្នើទៅដល់អ្នកពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ បំពេញការងារបន្ថែមទៀត ដើម្បី យើងរួមគ្នាឈានទៅសម្រេចផែនការគ្រោង ដូចមានចែងនៅក្នុងតួនាទីភារកិច្ច របស់ គ.ក.ស.ក ជាបន្តបន្ទាប់ទៀត ។

សូមជម្រាបដែរថា កិច្ចប្រជុំ សាមញ្ញលើកទី៧ អាណត្តិទី៤ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ចាម បានលើកយករបៀបវារៈ សំខាន់ៗ ចំនួន ៤ គឺ ៖ ទី១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំលើកទី៧ ឆ្នាំ២០២៥ របស់គណៈកម្មាធិការ អាណត្តិទី៤។
ទី២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំលើកទី៦ ឆ្នាំ២០២៥ របស់គណៈកម្មាធិការ អាណត្តិទី៤។
ទី៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍សកម្មភាពប្រចាំខែមករា ឆ្នាំ២០២៥ របស់គណៈកម្មាធិការ អាណត្តិទី៤ ។
ទី៤.ពិនិត្យ លើបញ្ហាផ្សេងៗ សេចក្តីជូនដំណឹងស្តីពីការបរិច្ឆេទ និងទីកន្លែងសំរាប់ប្រជុំសាមញ្ញលើកទី៨ ។

