នារសៀលថ្ងៃថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម អ៊ុន ចាន់ដា អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ កិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជនស្ថិត​នៅសាលាស្រុកបាធាយ ដែលមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុក កងកម្លាំងទាំងបី​ស្រុក ប្រធានមន្ទីរពេទ្យបង្អែក ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុក មេឃុំ មណ្ឌល​សុខភាព និងលោកលោកស្រីប្រធានការិយាល័យចំណុះសាលាស្រុកចំនួន៣៥រូប។
ឯកឧត្តមបានផ្ដល់អនុសាសន៍ត្រូវតែត្រួតពិនិត្យការអនុវត្តការងារសុខាភិបាលឯកជ​នឱ្យកាន់តែមានប្រសិទ្ធភាព និងបានណែនាំឃុំអោយចុះពិនិត្យមើលអាជ្ញាប័ណ្ណតាមក្លីនិចឯកជនទាំងអស់នៅមូលដ្ឋានស្រុក។