(កំពង់ចាម) កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣នាក់ដែលមានឈ្មោះនៅខាងក្រោម

១-ឈ្មោះ ជ្រុនហួច ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតុងរ៉ុង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់*។
២-ឈ្មោះ ឡេង វ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៦កញ្ចប់ ។
៣.ឈ្មោះ ធឹម ចាន់ស្នា ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតួបាក់គាំ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់។

មន្ត្រីនគរបាលបានបញ្ជាក់ថា ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០៨កញ្ចប់, ទូរស័ព្ទដៃចំនួន ០៤គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានបញ្ជូនមកកាន់ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ។