តបតាម អនុសាសន៍ និងបទបញ្ជាររបស់ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ក្នុងការថែរក្សា សន្តិសុខនិងសុវត្តិភាពជូនប្រជាពលរដ្ឋ មេបញ្ជាការអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានចាត់ កម្លាំងអាវុធហត្ថខេត្តកំពង់ចាមចុះល្បាត ធ្វើរដ្ឋបាលចំហរជារៀងរាល់ថ្ងៃ ។
ជាក់ស្ដែង ចាប់ពីម៉ោង២០និង០០នាទីថ្ងៃទី១៣ខែមករា២០២៥ ដល់ម៉ោង១និង០០នាទីព្រឹកឈានចូលថ្ងៃទី ១៤ ខែ មករា២០២៥ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានធ្វើសកម្មភាព ចេញល្បាត ធ្វើរដ្ឋបាលចំហចល័តតាមដងផ្លូវ កំណត់មុខសញ្ញាក្មេង ទំនើងបង្កចលាចល ផ្សេងៗ ក្នុងភូមិសាស្ត្រខេត្ត ។ ជាលទ្ធផល មិនមានករណីអ្វីគួរឲ្យកត់សម្គាល់នោះទេ ។
សូមបញ្ជាក់ថា កម្លាំងចេញល្បាតរបស់ អាវុធហត្ថខេត្ត បានចុះអនុវត្តជាបន្តបន្ទាប់ រហូតមក គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេស ទប់ស្កាត់បញ្ហាបទល្មើសផ្សេងៗក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ។