(កំពង់ចាម) ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភានៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីខួបលើកទី ៤៦ នៃទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩-៧ មករា ឆ្នាំ២០២៥) ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកជើងព្រៃ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម ជីម លាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម
និង ឯកឧត្តម លោកជំទាវប្រធានក្រុមការងារ ចុះជួយឃុំ លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រី គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ១.៥៥៥នាក់ ។