(កំពង់ចាម) មន្ត្រីសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ បានចុះអប់រំប្រជាពលរដ្ឋ និងដាក់អាប៊ែត ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ។
មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្ត កំពង់ចាមបានចុះធ្វើការអប់រំសុខភាពតាមសហគមន៍ និង សាលារៀន ក្នុងក្រុងកំពង់ចាម ដើម្បីបញ្ជ្រាបព័ត៌មានដល់ប្រជាពលរដ្ឋអំពីការការពារជំងឺមិនឆ្លង ដូចជា ការពារជំងឺលើសសម្ពាធឈាម , ការពារជំងឺទឹកនោមផ្អែម (ពិសារតិចអំបិល តិចខ្លាញ់ តិចស្ករ ) និង អប់រំផ្សព្វផ្សាយ ដាក់អាប៊ែត ទប់ស្កាត់ជំងឺគ្រុនឈាម។