(ខេត្តកំពង់ចាម) ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
ក្នុងកិច្ចប្រជុំនោះមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ ផងដែរ ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំនេះដែរ លោកបានដាក់ចេញនូវការ បន្ដពង្រឹងវិធានការក្ដៅក្នុងការបង្រ្កាបមុខសញ្ញាក្មេងទំនើង “ងើបមួយវៃមួយ” និងបន្តតាមដានត្រួតពិនិត្យការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ ដើម្បីធានាបានចំពោះការរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕