នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ ស្ដីពីការចូលរួមរបស់សហគមន៍ដើម្បីសុខភាពឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងការផ្លាស់ប្ដូរសំខាន់ៗនៅក្នុងគោលនយោបាយ ព្រមទាំងពិភាក្សាអំពីតួនាទីរបស់អ្នកពាក់ព័ន្ធក្នុងសហគមន៍ រួមមានគណៈកម្មាការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមមកពី រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ សរុប១១០រូប នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។