(កំពង់ចាម) នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះ ខណ្ឌរដ្ឋបាលសីលុផលកំពង់ចាមបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្រុកបាធាយ បន្តបង្ក្រាបបទល្មើសនេសាទ នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

មន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរស្រុកបាធាយ កម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដឹកនាំដោយ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណីគ្រប់វត្ថុតាមរួមមាន៖ ឧករណ៍លបប្រឹស ១០០ ចំនួន ៨០គ្រឿង កានចំនួន ១២៥កាន ។