ខេត្តកំពង់ចាម៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ បានបង្ហាញអំពីសកម្មភាពការងារជួសជុលផ្លូវ និងការត្រួតពិនិត្យបច្ចេកទេសរថយន្ត ។
បើតាមមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ការងារថែទាំប្រចាំ ក្រុមទី១៖ បានស្រោចកៅស៊ូរោយថ្ម១៩មម និងថ្ម១២មម លុបសំបុកមាន់ លើផ្លូវលេខ ៤៧ (ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម)។ រីឯក្រុមទី២៖ ជួសជុលគ្រឹះ លុបសំបុកមាន់ លើផ្លូវខេត្តលេខ ២៧៩ ចន្លោះគ.ម ០១ + ០០០ ដល់ គ.ម ០១ + ៨០០ (ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម) ។
មន្ត្រីដដែលឲ្យដឹងទៀតថា ដោយឡែក ការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ៖ ក្រុមមន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តសរុបបានចំនួន ៨៨ គ្រឿង ៕