(កំពង់ចាម) សមត្ថកិច្ចចម្រុះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ក្រាបបទល្មើសនេសាទមួយករណីនៅចំណុចទំនប់រលំពោធិ៍ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើតាមអភិបាលស្រុកព្រៃឈរ លោក ខេង ម៉េងឈុន បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងផ្នែកសឹករងព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០១ករណី។
លោកអភិបាលស្រុកបានបញ្ជាក់ថាក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរឹបអរវត្ថុតាម រួមមាន៖-ឧករណ៍លូស្បៃមុងចំនួន ១៨មាត់ -របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៩៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ៦៥គីឡូក្រាមផងដែរ ។