(កំពង់ចាម) កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី និងឃាត់ខ្លួនជនសង្ស័យ ៦ នាក់នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោក ខេង ម៉េងឈុន ប្រធានគណ:បញ្ជាការឯកភាព ស្រុកព្រៃឈរបានឱ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ០០ នាទី នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅក្នុងភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ដោយសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ០៦នាក់ប្រុស ក្នុងនោះ ឈ្មោះ ជិន សុខលីន ហៅ ពាវ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិដូនឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៧កញ្ចប់។
លោកអភិបាលស្រុកបានបន្តថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបន្តធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនបក្សពួករបស់ជនសង្ស័យខាងលើបានចំនួន ០៥នាក់ទៀត។
លោកអភិបាលស្រុកបានបញ្ជាក់ថា ករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០៧កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៤គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់។