រមណីយដ្ឋាននេះស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ មានចម្ងាយប្រមាណ៤២ គ.មពីទីរួមខេត្ត ហើយមានចម្ងាយ៨០០ម បត់ពីផ្លូវទៅកាន់រមណីយដ្ឋានទឹកឆា។ រមណីយដ្ឋាននេះគ្របដណ្តប់លើផ្ទៃដីជាង១៥ ហិកតា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧។ ដំបូងឡើយទីកន្លែងនេះគឺជាទីតាំងចិញ្ចឹមត្រីតែប៉ុណ្ណោះ ក្រោយមកម្ចាស់កសិដ្ឋាននេះបានរៀបចំកន្លែងចិញ្ចឹមសត្វ និងត្រីសម្រាប់បម្រើជូនភ្ញៀវទេសចរ និងមានអាហារដ្ឋានមួយកន្លែងទៀតផង។ នៅក្នុងរមណីយដ្ឋាននេះសត្វ និងត្រីជាប្រភេទរួមមានៈ ជ្រូកព្រៃ ក្ងោកប៉ៃលិន ក្រពើ អូទ្រីស ទោច ខ្លាឃ្មុំ មាន់ព្រៃ ។ល។
© រក្សាសិទ្ធិគ្រប់យ៉ាងដោយរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៣។