រមណីយដ្ឋានទំនប់តាកុដមានទីតាំងស្ថិតនៅព្រំប្រទល់ខាងកើតជាប់ភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តំបន់រមណីយដ្ឋាននេះមានចម្ងាយ ៣២គ.មពីក្រុងកំពង់ចាម ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧A ទិសដៅពីខេត្តកំពង់ចាម ទៅរាជធានីភ្នំពេញ បត់ឆ្វេងដៃចូលតាមខ្លោងទ្វារវត្តមង្គលសត្ថារាមឃ្លោយ តាមផ្លូវលំប្រហែល ៦គ.ម ប្រសិនបើធ្វើដំណើរពីក្រុងភ្នំពេញមក យើងក៏អាចបត់ចូលខាងស្តាំដៃ ត្រង់ផ្លូវបំបែកផ្សារព្រៃទទឹងចម្ងាយប្រហែល ៥គ.ម នោះយើងនឹងទៅដល់តំបន់រមណីយដ្ឋានបានយ៉ាងស្រួល។ ទំនប់នេះត្រូវបានកកើតឡើងតាំងពីសម័យប៉ុលពត នៅចន្លោះឆ្នំា១៩៧៥ ដល់ឆ្នំា១៩៧៨ ជាអាងស្តុកទឹកដើម្បីបំរើឱ្យវិស័យកសិកម្មក្នុងរបបនោះ។
© រក្សាសិទ្ធិគ្រប់យ៉ាងដោយរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៣។